Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទះឃើញ​សពបុរសម្នាក់ ដេកស្លាប់ក្នុងបឹងទាំងព្រឹកព្រលឹម នៅសង្កាត់ព្រែកហូ ក្រុងតាខ្មៅ

27-01-2016 13:56

(​កណ្តាល)៖ សពបុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងចំណុចបឹងឈូក ភូមិព្រែកហូលិច សង្កាត់ព្រែកហូ ក្រុងតាខ្មៅ​ ខេត្តកណ្តាល នាម៉ោងប្រមាណជា ៥៖៣០នាទីព្រឹកព្រលឹម ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ។

បើតាមសំដីអ្នកភូមិដែលមានទីលំនៅ ជិតបុរសដែលស្លាប់នោះបានប្រាប់អោយដឹងថា​ ជនរងគ្រោះមានឈ្មោះ  ជន សាវុធ  អាយុ៣៥​ ឆ្នាំ មុខរបរដើរបេះផ្លែឈូកលក់​ តាមបឹងនិងជាមនុស្សចូលចិត្តផឹកស្រាបំផុតនៅក្នុងភូមិ (អត់ស្រាមិនបាន) ហើយអ្នកភូមិបានបន្តទៀតថា ជនរងគ្រោះខាងលើ បានចេញពីផ្ទះបាត់រហូតតាំងពីព្រឹកព្រលឹមថ្ងៃទី២៦ មកម្ល៉េះលុះមកដល់ថ្ងៃកើតហេតុព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ក៏មានគេមកប្រាប់ថាឃើញជនរងគ្រោះ បានដេកផ្កាប់មុខក្នុងទឹកបឹងស្លាប់បាត់ទៅហើយ​​ ។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យមកចុះពិនិត្យសពបុរសដែលស្លាប់ នៅក្នុងបឹងនោះបន្ទាប់ពិនិត្យរួចសមត្ថកិច្ច បានបញ្ជាក់ថាជនរងគ្រោះ ស្លាប់ដោយសារស្រវឹងស្រា ពេលចុះទៅបេះផ្លែឈូកក្នុងបឹង៕