គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៤នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែសីហាម្សិលមិញ
08-08-2020 07:04
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល១នាក់ និងរបួសធ្ងន់៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ងងុយ, ប្រជែង, មិនប្រកាន់ស្តាំ និងមិនគោរពសិទ្ធិ៕