Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះ MoU ជាមួយអ្នកវិនិយោគទុនក្នុងស្រុក ដើម្បីអភិវឌ្ឍន៍ហេរដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថាន

31-07-2020 13:27

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបតំណាងដោយ លោកបណ្ឌិត ធន់ វឌ្ឍនា និងក្រុមហ៊ុន កាស៊ីង តំណាងដោយលោក ហង្ស សុធី បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី ការអភិវឌ្ឍជួសជុលកែលម្អផ្ទះជំនាញការ, អាគារ និងវិនិយោគសាងសង់បន្ថែម Showroom និងផ្សារទំនើប ដោយផ្តោតសំខាន់លើផលិតផលកសិកម្ម នៅក្នុងស្រុកដែលជាផ្នែក មួយដើម្បីជួយជំរុញកសិផល និងផលិតសម្រេចរបស់កសិករផងដែរ។

ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីគាំទ្រវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការកសាងភាពជាដៃគូ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ប្រទេសជាតិ ជាពិសេសធនធានមនុស្សផ្នែកកសិកម្ម និងទីផ្សារ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបេ្តជ្ញា នឹងខិតខំបន្តកិច្ចសហប្រតិបត្តិការ ដើម្បីបន្តនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាពផងដែរ៕