អាជ្ញាធរខណ្ឌដូនពេញ នាំយកថវិកាសម្តេច សាយ ឈុំ ចូលរួមបុណ្យសពប្រជាពលរដ្ឋនៅសង្កាត់ផ្សារកណ្តាល
24-01-2016 18:10
(ភ្នំពេញ)៖ លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២៤ ខែមករានេះ បាននាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួន១លានរៀល និងថវិកាក្រុមប្រតិកម្មរហ័សខណ្ឌដូនពេញ ២០ម៉ឺនរៀល ប្រគល់ជូនគ្រួសារ ប្រជាពលរដ្ឋ ដែលរស់ក្នុងសង្កាត់ផ្សាកណ្តាលទី១ ឈ្មោះ ឃុន យ៉ារ៉ុង ដែលបានទទួលមរណភាព ដោយជំងឺក្នុងអាយុ ៣៤ឆ្នាំ ខណៈសពតំកល់ នៅវត្តទួលសង្កែ។
ជាមួយគ្នានេះដែរ លោក ចាន់ បណ្ឌិត ក៏បាននាំថវិការបស់សាលាខណ្ឌ ក្នុងនាមលោកអភិបាលខណ្ឌចំនួន ១លានរៀល និងថវិកាក្រុមការងារប្រតិកម្មរហ័សខណ្ឌ ចំនួន២០ម៉ឺនរៀល ទៅចូលរួមរំលែកជូនគ្រួសារលោក សេង សំអា អនុភូមិ១ សង្កាត់ផ្សារកណ្តាល១ ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងអាយុ៦០ឆ្នាំ ដើម្បីជាការចូលរួមរំលែកទុក្ខដល់គ្រួសារសព៕