ក្រសួងបរិស្ថាន ប្រគល់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់១គ្រឿង ជូនរដ្ឋបាលខេត្តបាត់ដំបង
22-07-2020 11:37
(បាត់ដំបង)៖ ក្រសួងបរិស្ថាន បានប្រគល់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់១គ្រឿង តាមរយៈមន្ទីរបរិស្ថានខេត្ត ជូនរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិស្ថានសាលាខេត្ត។
លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ដោយមានការអនុញ្ញាពីលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងយោងតាមការប្រែប្រួលអាកាសធាតុប្រែប្រួលផង ក្រសួងបានសម្រេចប្រគល់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ នៅតាមបណ្តាខេត្តនានា ពិសេសខេត្តបាត់ដំបង ត្រូវបានប្រគល់ជូន១គ្រឿងផងដែរ ដោយអនុញាតឲ្យអ្នកបច្ចេកទេស ធ្វើការដំឡើងទុកសម្រាប់តាមដានអាកាសធាតុ ពិសេសការត្រួតពិនិត្យគុណភាពខ្យល់ក្នុងខេត្ត។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណគុណដល់ក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ និងចូលរួមការអនុវត្តការងារបរិស្ថាន ដោយបានប្រគល់ជូនឧបករណ៍ ត្រួតពិនិត្យគុណភាពខ្យល់ ដល់រដ្ឋបាលខេត្តយើង ជាប្រយោជន៍របស់ខេត្ត ព្រមទាំងបានជួយតម្លើងឧបករណ៍នេះ ឲ្យថែមទៀតផង៕