Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិត និងសិក្ខាកាមយោធាសិក្សានៅអេហ្ស៉ីប និងរុស្ស៉ី ១៤៣នាក់ទៀត ត្រូវបានសម្របសម្រួលឱ្យត្រឡប់មកកម្ពុជាវិញ

18-07-2020 08:37

(ភ្នំពេញ)៖ និស្សិត និងសិក្ខាកាមយោធរបស់កម្ពុជាសរុប ១៤៣នាក់ ដែលសិក្សានៅប្រទេសអេហ្ស៉ីប និងរុស្ស៉ី ត្រូវបានស្ថានទូតកម្ពុជា ជួយសម្របសម្រួល និងរៀបចំឱ្យពួកគេបានត្រឡប់ចូលមកប្រទេសកម្ពុជា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា និស្សិត និងសិក្ខាកាមយោធាទាំង ១៤៣នាក់ នឹងហោះហើរតាមជើងហោះហើរលេខ MH754 ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី ហើយនឹងមកដល់ប្រទេសកម្ពុជាវេលាម៉ោង ១៣៖០០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ។

សូមបញ្ជាក់ថា តាមគោលការណ៍ និងវិធានរបស់ក្រសួងសុខាភិបាល រាល់អ្នកដំណើរ ទាំងពលរដ្ឋកម្ពុជា និងជនបរទេស ដែលចូលមកប្រទេសកម្ពុជា នឹងត្រូវពិនិត្យរកជំងឺកូវីដ១៩។ នៅលើយន្តហោះនោះបើមាននរណាម្នាក់រកឃើញមានជំងឺកូវីដ១៩ អ្នកដំណើរទាំងអស់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃនៅតាមទីតាំងដែលក្រសួងសុខាភិបាលរៀបចំ។

តែបើលើយន្តពិនិត្យមិនឃើញមាននរណាកើតជំងឺកូវីដ១៩ទេនោះ អ្នកដំណើរនឹងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ តែក៏ត្រូវឱ្យពួកគេធ្វើចត្តាឡីស័ក ដោយខ្លួនឯងនៅតាមផ្ទះផងដែរ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ ត្រូវតែចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធាន និងគោលការណ៍នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស៕