Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ម្ដាយនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ

13-07-2020 13:34

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើសាររំលែកទុក្ខជូននាយឧត្តមសេនីយ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ចំពោះមរណភាពរបស់មហាឧបាសិកា មួង ហ៊ន ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកមរណភាពរបស់ មហាឧបាសិកា មួង ហ៊ន គឺជាការបាត់បង់ មាតា ជីដូន ជីដូនទូត ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្ដោសប្រណីដ៏ថ្លៃថ្លា និងជាបុព្វការីជន ដែលក្នុងជីវិតរបស់ មហាឧបាសិកា បានពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីកូនៗ ចៅៗ មានអនាគតរុងរឿង។

សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងនាយទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ និងភិរយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា មួង ហ៊ន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕