Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយសម្ដេចតេជោ ហ៊ុន សែន ត្រូវបានឧបត្ថម្ភជូនអតីតយុទ្ធជន១០គ្រួសារ និងមន្ត្រីជាប់កិច្ចសន្យា នៅខណ្ឌឫស្សីកែវ

11-07-2020 14:25

(ភ្នំពេញ)៖ គ្រួសារអតីតយុទ្ធជន ចំនួន១០គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានទទួលការជួបសួរសុខទុក្ខ និងទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ។

ដោយឡែក នៅថ្ងៃដដែលនេះ សម្រាប់លោកស្រី ប៉ាវ គឹមហៀក ដែលជាមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខណ្ឌឫស្សីកែវ កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានទាំងខ្វះខាត ក៏ទទួលបានការជួបសួរសុខទុក្ខ និងទទួលថវិកាឧបត្ថម្ភមួយចំនួន របស់លោក ជា ពិសី ផងដែរ តាមរយៈក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំដោយលោកស្រីប្រធានសមាគម អាន ផល្លា។

ក្នុងនាមប្រធានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ លោក ជា ពសី បានក្រើនរំលឹកទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់សមាជិកអតីតយុទ្ធជន ដែលតែងតែលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ក្នុងកាតព្វកិច្ចបម្រើជាតិមាតុភូមិ ដែលជានិច្ចជាកាលសម្តេចតេជោ ហ៊ុន សែន តែងតែបានជំរុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ត្រូវចុះជួយ និងត្រួតពិនិត្យមើលការខ្វះខាត របស់បងប្អូនអតីតយុទ្ធជនយើង នៅមុនពេលលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ជម្រុញលើកទឹកចិត្តឲ្យមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខណ្ឌ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន កុំបាក់ទឹកចិត្ត និងត្រូវបន្តថែទាំសុខភាពឲ្យបានល្អប្រសើរដ៏រឹងមាំមួយសម្រាប់ក្រុមគ្រួសារ៕