អង់គ្លេស លក់អាវុធឲ្យ អារ៉ាប៊ី សាអូឌីត ក្នុងតម្លៃជាង ១,៤ពាន់លានដុល្លារ
21-01-2016 15:29
(ឡុងដ៍)៖ ចក្រភពអង់គ្លេស ទទួលបានប្រាក់ប្រមាណជាង ១,៤ពាន់លានដុល្លារអាមេរិក ពីការលក់អាវុធទៅឲ្យប្រទេសអារ៉ាប៊ី សាអូឌីត ដែលការលក់នេះទើបតែធ្វើឡើងនៅក្នុងរដូវក្ដៅឆ្នាំមុន ខណៈដែលពិភពលោកបានមើលឃើញថា ការលក់អាវុធទៅឲ្យអារ៉ាប៊ី សាអូឌីតគឺបានរំលោភសិទ្ធិមនុស្ស នេះបើយោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី២១ ខែមករា។
នៅក្នុងឯកសារផ្លូវការរបស់រដ្ឋាភិបាល បានឲ្យដឹងថា នៅក្នុងចន្លោះខែកក្កដា ដល់កញ្ញា អង់គ្លេសបានលក់អាវុធជាច្រើនប្រភេទឲ្យ ទៅអារ៉ាប៊ី សាអូឌីត ដែលការបញ្ជាទិញនេះគឺដើម្បីការពារខ្លួន ប៉ុន្តែក្រុមអ្នកឃ្លាំមើលបានលើកឡើងថា វាមិនមែនជាការការពារខ្លួនតែ តែវាបានរំលោភលើសិទ្ធិមនុស្ស។
អាវុធ ដែលអង់គ្លេសលក់ទៅឲ្យអារ៉ាប៊ី សាអូឌីត រួមមានមីស៊ីល, គ្រាប់រ៉ូកែត និងគ្រាប់បែកជាដើម ដែលសុទ្ធសឹងជាអាវុធទំនើប ទើបតែផលិតរួច៕