Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅសង្កាត់ព្រែកប្រា ចុះសួរសុខទុក្ខ និងយកអំណោយជូន លោក មាស​ ក្រូច អតីតមន្រ្តីយោធាក្រសួងការពារជាតិ

21-01-2016 10:34

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនដល់លោក មាស ក្រូច ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាមន្រ្តីយោធាផ្កាយ៣ ដែលកំពុងមានជំងឺសំរាកនៅផ្ទះ ស្ថិតនៅក្នុងភូមិអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំខណ្ឌ ចំពោះអតីតឧត្តមសេនីយ៍ផ្កាយ៣ មាស ក្រូច និងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺផងដែរ៕