Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តកំពង់ឆ្នាំង ចេញសេចក្តីថ្លែងការណ៍ច្រានចោលការផ្សាយរបស់ ផែង វណ្ណៈ ដែលខុសពីការពិតរឿងវិវាទដីធ្លីនៅសង្កាត់ខ្សាម

13-06-2020 13:00

(កំពង់ឆ្នាំង)៖ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មចំពោះការផ្សាយព័ត៌មានមិនពិត និងមានលក្ខណៈញុះញង់វាយប្រហារទៅលើ ស្ថាប័នតុលាការរបស់លោក ផែង វណ្ណៈ ដែលព័ត៌មាននេះបានធ្វើឲ្យសាធារណជនមានការយល់ច្រឡំដល់ស្ថាប័នតុលាការ។ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សូមឲ្យលោក ផែង វណ្ណៈ ធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួនឡើងវិញ មិនឲ្យហួសថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ប្រសិនបើមិនធ្វើការកែតម្រូវព័ត៌មានរបស់លោកខាងលើ តាមពេលកំណត់នោះទេ តុលាការនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

ការចេញសេចក្តីថ្លែងការណ៍របស់តុលាការខេត្តកំពង់ឆ្នាំងបែបនេះ បន្ទាប់ពីលោក ផែង វណ្ណៈ បានផ្សាយបន្តផ្ទាល់លើ Facebook របស់ខ្លួន ដោយបកស្រាយខុសពីអង្គហេតុពិត ចំពោះវិវាទដីធ្លីមួយកន្លែង ស្ថិតនៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ។

សេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះបានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សូមឲ្យបុគ្គលឈ្មោះ ផែង វណ្ណៈ ជាម្ចាស់គេហទំព័រហ្វេសប៊ុកផេក ឈ្មោះ PHENG VANNAK NEWS ធ្វើការកែតម្រូវព័ត៌មានរបស់លោក ដែលបានធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នោះឡើងវិញ មិនឲ្យហួសថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះឡើយ ចៀសវាងនាំឲ្យមានការភាន់ច្រឡំ ដល់សាធារណជនបន្តទៀត ចំពោះចំណាត់ការរបស់តុលាការ។ ក្នុងករណីលោក (PHENG VANNAK NEWS ផែង វណ្ណៈ) មិនធ្វើការកែតម្រូវព័ត៌មានរបស់លោកខាងលើ តាមពេលកំណត់នោះទេ តុលាការនឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕

សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៖