Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម យកថវិកាបេឡាមរណសង្គ្រោះ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅស្រុកកងមាស

12-06-2020 17:59

(កំពង់ចាម)៖ សមាគមអតីតយុទ្ធជនខេត្ដកំពង់ចាម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនមុខសញ្ញាពិកា នៅស្រុកកងមាស ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរង ទទួលដឹកនាំអធិការស្រុកកងមាស និងសមាជិក សមាជិកាពាក់ព័ន្ធ បាននាំយកថវិកាបេឡាមរណសង្គ្រោះនេះ ចំនួន៤,០០០,០០០រៀល ប្រគល់ដល់ដៃគ្រួសារសពអតីតយុទ្ធជន សពឈ្មោះ អ៊ុន គីម អាយុ៧៦ឆ្នាំ (មុខសញ្ញាជនពិការ អត្តលេខ HC87000141) នៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិត សិលា ក៏បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសោកស្ដាយពី ថ្នាក់ដឹកនាំសមាគម ព្រមទាំងលោកឧត្តមសេនីយ៍ទោ ឯម កុសល ជូនគ្រួសារអតីតយុទ្ធជនផងដែរ៕