Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីម្នាក់ទំនងជំពាក់លុយធនាគារ ៧០០០ដុល្លារ គ្មានសង្ឃឹមសង ដាច់ចិត្តចងកសម្លាប់ខ្លួន

18-01-2016 10:41

(ស្វាយរៀង)៖ ស្ត្រីម្នាក់រស់នៅភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង បានដាច់ចិត្តកសម្លាប់ខ្លួន ទំនងដោយគ្មានប្រាក់សងធនាគារ នូវទឹកប្រាក់៧០០០ដុល្លារ។

លោកវរសេនីយ៍ទោ ពិន អាន អធិការនគរបាលស្វាយជ្រំ បានប្រាប់ឲ្យដឹងថា នៅម៉ោងប្រហែល៤៖០០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅកន្លែងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ចាន់ ភាគ ភេទស្រី អាយុ៤៧ឆ្នាំ ចងកនិងខ្សែគោ ក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន។

លោកវរសេនីយ៍ទោ បានឲ្យដឹងទៀតថា មូលហេតុដែលជនរងគ្រោះ ដាក់ចិត្តចងក សម្លាប់ខ្លួនទំនងជា ជំពាក់ប្រាក់ធនាគាអេស៊ីលីដា ចំនួន៧០០០ដុល្លារ ហើយគ្មានប្រាក់សង។ បច្ចុប្បន្នកំលាំងលោកកំពុង ធ្វើការស្រាវជ្រាវសាកសួរបន្ត៕