Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម​ សុខា៖ «អ្វីដែលត្រូវធ្វើសំខាន់ទី១ និងបន្ទាន់ជាងគេគឺកំណែទម្រង់ផ្ទៃក្នុង គណបក្សសង្គ្រោះជាតិ»

17-01-2016 19:24

(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានថ្លែងថា «អ្វីដែលយើងត្រូវធ្វើសំខាន់ទី១ និងបន្ទាន់ជាងគេគឺការធ្វើកំណែ ទម្រង់ ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើវិមជ្ឈការអំណាចជូនដល់ប្រជាពលរដ្ឋ និងសកម្មជនថ្នាក់មូលដ្ឋាន រៀបចំគោលនយោបាយមូលដ្ឋាន របស់ខ្លួន។ បន្ទាប់មកយើងយកគម្រោងគោលនយោបាយមូលដ្ឋាននោះ ដាក់ជូនសន្និបាតក្រុមប្រឹក្សាជាតិថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដើម្បីពិភាក្សា និងសម្រេច»

ការថ្លែងបែបនេះរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ធ្វើឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ នៅពេលចុះជួបសំណេះសំណាលជាមួយសកម្មជន និងអ្នគាំទ្ររបស់ខ្លួន នៅក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅក្នុងវេទិកាខេត្តកំពង់ចាមនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានថ្លែងបង្ហាញអំណួតថា គណបក្សសង្រ្គោះជាតិ (CNRP) ក្នុងខេត្តកំពង់ចាម នៅតែដណ្តើមយកជ័យជម្នះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ ហើយបើមិនឈ្នះទេនោះ លោកនឹងលាលែងពីតំណែអនុប្រធានគណបក្សសង្រ្គោះជាតិ៕