Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហោ ណាំហុង អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ នៅស្រុកកងមាស តម្លៃជិត៤ម៉ឺនដុល្លារ

16-01-2016 12:56

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម មានពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុង មួយខ្សែប្រវែង២៥៤ម៉ែត្រ ទទឹង៥ ម៉ែត្រ ក្នុងតម្លៃថវិកាជិត៤ម៉ឺនដុល្លារ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហោណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីក្រុមការងាររួមមានបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាប្រធានក្រុមការងារ ចុះជួយស្រុកកងមាស លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងក្រុមការងារ ប្រជាពលរដ្ឋសរុបប្រមាណ២៥០០នាក់ផងដែរ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទឹកដីនេះជាភូមិកំណើតរបស់ខ្ញុំ កាលពីអតីកាល ពុំមានការអភិវឌ្ឍន៍យ៉ាងនេះទេ រហូតមកដល់ របប ប៉ុល ពត យើងជួបគ្រោះថ្នាក់ទាំងអស់គ្នា ទើបបានការជួយរំដោះដោយរណសិរ្សសាមគ្គី គណបក្សប្រជាជន ហើយពេលនេះប្រជាពលរដ្ឋកម្ពុជាទាំងមូលទទួលបានសន្តិសុខ និងការរីកចំរើន យ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕