កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ ឯកឧត្តម ប៉ុល សារឿន និងលោកជំទាវ ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០
25-05-2020 17:06
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕