Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពេញមួយខែមេសា ក្រសួងសាធារណការ ចាប់បានរថយន្តដឹកលើសទម្ងន់កំណត់ ២៩៨គ្រឿង និងផាកពិន័យជាង ៥០០លានរៀល

20-05-2020 16:28

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញរបាយការណ៍ថ្មីមួយបញ្ជាក់ថា ពេញមួយខែមេសា ឆ្នាំ២០២០ ក្រសួងចាប់បានរថយន្តដឹក លើសទម្ងន់ ២៩៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០៥,៧០០,០០០រៀល។

តាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានឱ្យដឹងថា ពេញមួយខែមេសា ឆ្នាំ២០២០ ដែលក្រសួងចាប់បានរថយន្តដឹក លើសទម្ងន់ ២៩៨គ្រឿង មានស្ថានីយអង្គស្នូល ក្នុងខេត្តកណ្តាល ចាប់បានរថយន្តដឹកលើសទម្ងន់កំណត់ចំនួន៣៧គ្រឿង និងស្ថានីយមានជ័យក្នុងខេត្តក្រចេះ ចាប់បានរថយន្តដឹកលើសទម្ងន់កំណត់ ចំនួន៣៧គ្រឿង ច្រើនជាងគេក្នុងចំណោមស្ថានីយ៍ផ្សេងៗទៀតផងដែរ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖