Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី សាយ សំអាល់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងបរិស្ថានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម

18-05-2020 16:30

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសារលិខិតរំលែកមរណទុក្ខចំពោះមរណភាពទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

លោក ហ៊ឹម ឆែម បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០៖៥៥ នាទីព្រឹក ក្នុងជន្មាយុ ៨២ ឆ្នាំដោយរោគាពាធ។