Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រសៀលនេះ រដ្ឋមន្រ្តីការបរទេសហុងគ្រី ជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា

14-01-2016 15:11

(ភ្នំពេញ)៖ លោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីការបរទេសហុងគ្រី នឹងចូលជួប សម្តែងការគួរសមជាមួយ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅម៉ោង៤៖០០រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។

លោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) បានមកដល់ប្រទេសកម្ពុជា កាលពីល្ងាចម្សិលមិញ ដើម្បីធ្វើទស្សនកិច្ច២ថ្ងៃ។ លោកបានជួបជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង រដ្ឋមន្រ្តីក្រសួងក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ផងដែរ។

កម្ពុជា-ហុងគ្រី បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាលពីឆ្នាំ១៩៦៣ តែត្រូវបានផ្តាច់ទៅវិញ នៅឆ្នាំ១៩៧៥។  លុះក្រោយប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប៉ុលពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសហុងគ្រីក៏បានភ្ជាប់ទំនាក់ ទំនងឡើងវិញ ជាមួយកម្ពុជារហូតមកដល់បច្ចុប្បន្ន៕