Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងដកហូតបានវត្ថុតាងមួយចំនួន

12-05-2020 12:12

(ព្រះសីហនុ)៖ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន ស្ថិតនៅចំណុច ក្រុម៤៧ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ៤នាក់ខាងលើរួមមានទី១៖ ឈ្មោះ ណុប បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត, ទី២៖ ឈ្មោះប៊ុន ណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត ឃុំសាមគ្គី ស្រុកព្រៃនប់ ក្រុង/ខេត្តព្រះសីហនុ, ទី៣៖ ឈ្មោះឈួន សាក់នីកា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ រត់ផាស់អេប មានស្រុកកំណើត ខេត្តស្វាយរៀង និងទី៤៖ ឈ្មោះ ជិន សុកអេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ផាស់អេប មានស្រុកកំណើត ស្រុកស្វាយប៉ោ២ ខេត្តបាត់ដំបង។

វត្ថុតាង និងសម្ភារដកហូតបានរួមមាន៖ ម្ស៉ៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ២២កញ្ចប់, មេតំហ្វេតាមីន WY ចំនួន ៨គ្រាប់ និង០១កញ្ចប់តូច កែវសម្រាប់ជក់គ្រឿងញៀន ចំនួន០៧, ថង់ផ្លាស្ទិចសម្រាប់វិចខ្ចប់ថ្នាំញៀន ០១ដុំ និងទូរស័ព្ទដៃចំនួន ០៨គ្រឿង។

ចំពោះករណីនេះសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់៕