យោធាកូរ៉េខាងត្បូង បាញ់ព្រមានយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង នៅតំបន់ព្រំដែន
13-01-2016 18:16
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានបាញ់ព្រមានទៅលើយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលហោះឆ្លងកាត់លើតំបន់ព្រំដែន ចេញមកពីទឹកដីរបស់ប្រទេសកូរ៉ខាងជើង នេះបើតាមព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ។
យន្តហោះគ្មានមនុស្សបើក ដែលចេញមកពីទឹកដីកូរ៉េខាងជើងនេះ ត្រូវបានប្រទះឃើញនៅវេលាម៉ោងប្រមាណ ២៖១០នាទី (ម៉ោងក្នុងតំបន់) ជិតទៅនឹងតំបន់ត្រួតពិនិត្យនៅតំបន់ភាគខាងលិច ព្រំដែនកូរ៉េទាំងពីរ។ យន្តហោះគ្មានមនុស្សបើកនេះ បានវិលត្រឡប់ទៅកាន់ទឹកដីកូរ៉េខាងជើងវិញ បន្ទាប់ពីមានការបាញ់ព្រមានជាច្រើនគ្រាប់៕