Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តតំបន់វាលទំនាប ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា

12-05-2020 06:47

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ នៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ អង្សាសេ។ បណ្តាខេត្តនៅផ្នែកពាយ័ព្យ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ឯផ្នែកដ៏ទៃទៀត អាចមានភ្លៀងពីខ្សោយទៅមធ្យម។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨ អង្សាសេ។ បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក អាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គួរ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។

ក្រសួងក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់ វាលទំនាប ក្នុងនោះ មានជាអាទិ៍៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា៕