សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព តារាចម្រៀងលោក វណ្ណ មករា
11-01-2016 16:32
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសព របស់តារាចម្រៀងលោក វណ្ណ មករា ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅម៉ោងប្រមាណ ៦៖០៥នាទី ព្រលប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។ ជាមួយនឹងក្ដីក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលបុណ្យនូវថវិកាមួយចំនួន និងគ្រឿងឧបភោគ បរិភោគដល់ក្រុមគ្រួសារសពផងដែរ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យក្រៃលែងជាទីបំផុត ជាមួយក្រុមគ្រួសារសព និងសូមឲ្យវិញ្ញាណក័្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕