Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦

11-01-2016 12:58

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា កិច្ចប្រជុំនឹងត្រូវពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី៣ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ និងទី២ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣៕