Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អរគុណឧកញ៉ា អ៊ូ ឆាយ ដែលឧបត្ថម្ភស្បៀងអាហារ ដល់ស្នងការខេត្តព្រះសីហនុ ក្នុងការរួមចំណែកប្រយុទ្ធនឹង COVID-19

12-04-2020 16:48

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧកញ៉ា អ៊ូ ឆាយ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ស្បៀងអាហារដែលលោកឧកញ៉ា អ៊ូ ឆាយ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមមាន៖ មីកំប៉ុង ចំនួន៥០កេសធំ និងត្រីខ ចំនួន៣០កេសធំ ដែលការឧបត្ថម្ភនេះ បានធ្វើឡើងក្នុងការចែករំលែកនូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងការរីករាលដាល នៃមេរោគកូវីត-១៩ (COVID-19)៕