Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: រថយន្តស៊ីទែនដឹកសាំង បុករថយន្តទួរីសស្លាប់ និងរបួសជាច្រើននាក់ នៅស្រុកក្រគរ

08-01-2016 07:13

(ពោធិ៍សាត់)៖ ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ សារុន ចាន់ធី បានបញ្ជាក់មុននេះថា នៅព្រឹកព្រលឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ មានរថយន្តស៊ីទែនដឹកសាំង បុករថយន្តទួរីស ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំអន្សារចំបក់ ស្រុកក្រគរ បណ្តាលស្លាប់ និងរងរបួស ជាច្រើននាក់ ។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា នៅពេលនេះ កម្លាំងរបស់លោក បានចុះទៅជួយអន្តរាគមន៍ហើយ តែមិនទាន់ដឹងព័ត៌មានលំអិតនៅឡើយទេ ដោយសារនៅទីនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ៕