Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅអធិការវត្តអង្គសេរី នាំទេយ្យទាន និងបច្ច័យ ២លានរៀល ផ្តល់ជូនសាលាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត នៃមេរោគកូវីដ-១៩

10-04-2020 15:34

(កណ្តាល)៖ ដើម្បីទ្រទ្រង់ជាមួយរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ការជំងឺកូវីដ-១៩ ព្រះគ្រូសិរីពោធិញាណ នឿន កុសល ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិ ឧទ្ទេស បណ្ឌិតទេពវង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណ ស្រុកកណ្តាលស្ទឹង ជាប្រធានមូលនិធិមនុស្សធម៍វត្តអង្គសិរី និងជាព្រះចៅអធិការវត្តអង្គសិរី ស្ថិតនៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងសប្បុរសជនមួយចំនួន បាននាំយកអំណោយ និងទេយ្យទានជូនសាលាស្រុកកណ្តាលស្ទឹង។

ការនិមន្តផ្តល់អំណោយរបស់ចៅអធិការវត្តអង្គសេរី បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដោយមានការចូលរួមពីសំណាក់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង និងមន្ត្រីរាជការជុំវិញខណ្ឌ និងសប្បុរសជន លោកវីរៈ វ៉ធើរ និងភរិយា ព្រមទាំងបុត្រ លោក ឡាយ គឹមលាង និង លោកស្រី ខន ចន្រ្ទាព្រមទាំងបុត្រ លោក បេន សុផល និងលោកស្រី ប៉ូ ស្រីគង់ ព្រមទាំងកូនចៅ នៅសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ និងក្រុមសមាជិកមូលនិធិមនុស្សធម៌ វត្តអង្គសិរីព្រមទាំង ក្រុមចលនាស្រ្តី ស្រុកកណ្តាលស្ទឹងផងដែរ។

ព្រះចៅអធិការវត្តអង្គសិរីមានសង្ឃដីកាថា អំណោយដែលបានផ្តល់ជូន នាពេលនេះរួមមាន៖ បច្ច័យផ្ទាល់របស់ព្រះអង្គចំនួន២លានរៀល ទឹកសុទ្ធ១០០យួរ អង្ករ៣បាវ មី៣កេះ ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច១កេះ និងសប្បុរសជនលោក វិរៈ វ៉ធើរ ឧបត្ថម្ភទឹកសុទ្ធចំណុះ២០លីត្រ១០០ធុង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរាតត្បាត នៃមេរោគកូវីដ-១៩ (Covid-១៩)៕