Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមអញ្ជើញប្រជាពលរដ្ឋ ចូលរួមទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យ និងការតាំងពិព័រណ៌ពាណិជ្ជកម្ម នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៧មករានេះ!

07-01-2016 11:41

(ភ្នំពេញ)៖ ការប្រគំតន្ត្រីដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយនឹងតារាចម្រៀង និងសម្តែងល្បីៗប្រចាំប្រទេសកម្ពុជា នឹងប្រារព្ធឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលបានភាពសប្បាយ រីករាយរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៩៖០០នាទីយប់។

ក្រៅពីការប្រគំតន្ត្រី ដ៏អស្ចារ្យមិនធ្លាប់មានហើយ នៅថ្ងៃទី៧ ខែមករានេះ ក៏មានការតាំងពិព័រណ៌ ផលិតផលជាច្រើនស្តង់ ដើម្បីឲ្យអ្នកចូលរួមអាចដើរទិញរបស់របរ ក្នុងឱកាសថ្ងៃឈប់សម្រាកនេះ។

សូមកុំឲ្យឱកាសល្អ កម្រមាននេះរំលងផុតឲ្យសោះ សូមអញ្ជើញទៅទស្សនា និងទទួលយកការកម្សាន្ត ឲ្យបានគ្រប់ៗ។ ជួបគ្នាថ្ងៃទី៧ មករានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕