ភាពញៀនគ្រឿងញៀនជាជំងឺខួរក្បាល អាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមេសា៖ បង្ក្រាប២១ករណី ឃាត់ខ្លួន៤៩នាក់
03-04-2020 17:58
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ១៦ករណី និងឃាត់ខ្លួនជនសង្ស័យ៤៩នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៧២៥ករណី ឃាត់មនុស្ស៥,៤៥៨នាក់ (ស្រី៣៣៨នាក់)៕