Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាតកលើដងវិថី! បុរសម្នាក់បើកម៉ូតូទាក់ដៃចង្កូតគ្នា បណ្តាលឲ្យដួល, រថយន្តមកពីក្រោយ កិនបែកក្បាលស្លាប់

05-01-2016 21:44

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានរថយន្ត មួយគ្រឿង មិនស្គាល់ម៉ាក បានបើកមកពីក្រោយ កិនបែកស្លាប់យ៉ាងអណោចអធ័ម ខណៈដែល ជនរងគ្រោះបានដួលម៉ូតូ ក៏ព្រោះតែបើកម៉ូតូទាក់ដៃចង្កូតគ្នា។ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅ តាមផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនរងគ្រោះដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនោះ បានបើកម៉ូតូ តាមផ្លូវលេខ៣៧១ ស្រាប់តែទាក់ដៃចង្កូតគ្នាជាមួយ ម៉ូតូមួយគ្រឿងបណ្តាលឲ្យដួល ពេលនោះមានរថយន្តមួយគ្រឿងមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏កិនបណ្តាលឲ្យបែកក្បាលចេញឈាមហូរស្រោចធរណី ស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុ រថយន្តមួយគ្រឿងនោះ មិនបានឈប់នោះឡើយ បានបន្តល្បឿនទៅមុខទៀត ដោយគ្មានសមត្ថកិច្ច តាមចាប់ទេ។ សម្រាប់សពជនរងគ្រោះវិញ គេបានឃើញបុរស និងស្រ្តី៣ទៅ៤នាក់ បានមកយំឱបសព និងចាប់បីលើកទាំងឈាមហូរកក្លាស់ ហើយស្រែកយំស្តាយស្រណោះ យ៉ាងពន់ពេក៕