ឧត្តមសេនីយ៍ឯក យឹម លាង ឧបត្ថម្ភអង្ករ៥០បាវ ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីជួយពលរដ្ឋងាយរងគ្រោះ
28-03-2020 14:59
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានបន្តទទួលអំណោយជាអង្ករ ចំនួន៥០បាវ (១បាវ= ២២.៨គ.ក) ពីឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជានាយសេនាធិការចម្រុះ នៃក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ នៅតាមមូលដ្ឋាន។
នាឱកាសទទួល និងប្រគល់អំណោយអង្ករ ចំនួន៥០បាវ (១បាវ= ២២.៨គ.ក) នេះ លោក ជា ពិសី បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក យឹម លាង ចំពោះការផ្តល់អំណោយជូនពលរដ្ឋងាយរងគ្រោះនៅពេលនេះ។
ក្រៅពីការថ្លែងអំណរគុណឧត្តមសេនីយ៍ឯក យឹម លាង, លោក ជា ពិសី បានសន្យាថា និងនាំយកអង្ករទាំងអស់នេះ ទៅចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោញ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕