យុវជនល្អ រួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន! យុទ្ធនាការប្រយុទ្ធប្រឆាំងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ខែមីនា៖ បង្ក្រាប២៤ករណី ឃាត់ខ្លួន៤១នាក់
25-03-2020 17:45
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២៤ករណី ក្នុងនោះ ករណីប្រើប្រាស់ ១០ករណី និងជួញដូរ១៤ករណី ឃាត់ខ្លួនសរុបជនសង្ស័យ៤១នាក់។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ២,៤០០ករណី ឃាត់មនុស្ស ៤,៨២២នាក់៕