Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ ណែនាំពីរបៀបប្រើប្រាស់ ប្រព័ន្ធបញ្ជូនឯកសារលិខិតប្រកាសពន្ធ (Video inside)

23-03-2020 17:08

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវវីដេអូខ្លីមួយណែនាំអំពីការបៀបប្រើប្រាស់ ប្រព័ន្ធបញ្ជូនឯកសារលិខិតប្រកាសពន្ធ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីនីតិវិធីនៃការស្គែន និងបញ្ជូលលិខិតប្រកាសពន្ធ លើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៩ និងលិខិតប្រកាសពន្ធប្រចាំខែកុម្ភៈ ដល់ខែមីនា តាមសេវាកម្មអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ។

ការសម្រេចឲ្យមានការដាក់លិខិតប្រកាសពន្ធ តាមអនឡាញនេះ ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់ហានិភ័យនានា នៃការរីករាលដាល់នៃជំងឺកូវីដ (Covid-19) ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕