Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា បញ្ជូនកងកម្លាំងរក្សាសន្តិភាព ១៨៤នាក់ ទៅប្រទេសលីបង់

02-01-2016 08:16

(ភ្នំពេញ)៖ កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់អង្គការសហប្រជាជាតិ ១៨៤នាក់ទៀតហើយ ត្រូវបានបញ្ជូនទៅកាន់ប្រទេសលី បង់ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ។

ពិធីបញ្ជូនកងកម្លាំងនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម។ ហើយក៏មានការអញ្ជើញជូនដំណើរពីក្រុមគ្រួសារសាច់ញាតិ របស់កង កម្លាំងជាច្រើននាក់ផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថា ឆ្នាំ២០១៦នេះ គឺជាឆ្នាំទី១០ហើយ ដែលកម្ពុជា បានបញ្ជូនកងកម្លាំងទៅបំពេញ បេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពនៅបណ្តាប្រទេសជួបសង្រ្គាម ឬទើបបញ្ចប់សង្រ្គាម ដូចជាស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល កោះស៊ីព្រ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចចិត្តបញ្ជូនកងទ័ពកម្ពុជា ឲ្យពាក់មួកខៀវចូលរួមប្រតិបត្តិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសនានាលើសកលលោកឡើងវិញ នៅឆ្នាំ២០០៦៕