Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្សារទំនើប ជីប ម៉ុង មានមោទនភាព ដែលបានចូលរួមលើកស្ទួយផលិតផលក្នុងស្រុក

04-03-2020 21:53

(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ដែលកំពុងពង្រីកខ្លួនយ៉ាងលឿនក្នុងវិស័យលក់រាយ និងមានយុទ្ធសាស្ត្រយូរអង្វែង បានចូលរួមលើកស្ទួយផលិតផល ដែលផលិតនៅប្រទេសកម្ពុជា ដោយការដាក់តាំងលក់ផលិតផលក្នុងស្រុកក្នុងផ្សារទំនើបរបស់ខ្លួន។

ផ្សារទំនើប ជីប ម៉ុង បានសហការជាមួយអ្នកផ្គត់ផ្គង់ផលិតផលក្នុងស្រុក ដែលធ្វើការផ្ទាល់ជាមួយកសិករ និងសិប្បករ ដើម្បីផ្តត់ផ្គង់ផលិតផលរបស់ពួកគេមកផ្សារទំនើប ជីប ម៉ុង។

ដូច្នេះទន្ទឹមនឹងការរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក ផ្សារទំនើប ជីប ម៉ុង នឹងចូលរួមបង្កើតការងារដល់កសិករ និងសិប្បករខ្មែរ ពីព្រោះរាល់ផលិតផលដែលពួកគេផលិតបាន នឹងអាចដាក់តាំងលក់នៅក្នុងផ្សារទំនើប។

ផ្សារទំនើប ជីប ម៉ុង មានលក់ផលិតផលក្នុងស្រុក «ផលិតនៅប្រទេសកម្ពុជា» ច្រើនជាង១០០០មុខ ដូចជាអង្ករ បន្លែ ផ្លែឈើ គ្រឿងទេស ភេសជ្ជៈស្រស់ នំកញ្ចប់ គ្រឿងកំប៉ុង ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
ជាទូទៅ រាល់ផលិតផលក្នុងស្រុក ដែលដាក់តាំងក្នុងផ្សារទំនើប ជីប ម៉ុង នឹងមានបិទ ពាក្យ និងសញ្ញាបញ្ចាក់ «ផលិតនៅប្រទេសកម្ពុជា» ព្រមទាំងមានរៀបចំកន្លែងដាក់សម្រាប់ឲ្យ អតិថិជនសាកល្បងប្រើប្រាស់ ឬភ្លក់នៅក្នុងផ្សារទំនើបនោះផង និងធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗផងដែរ។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង រីថេល កំពុងប្រតិបត្តិការផ្សារទំនើបចំនួនបី រួមមានផ្សារទំនើប ជីប ម៉ុង ព្រះមុនីវង្ស ផ្សារទំនើប ជីប ម៉ុង អ៊ីដិនហ្គាដិន ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និង ជីប ម៉ុង Express ចំនួនបីទីតាំងដែរ គឺ ជីប ម៉ុង Express បឹងសាឡាង ជីប ម៉ុង Express បាក់ទូក និងជីប ម៉ុង Express រោចក្រ ខ្មែរ ប៊ែវើរីជីស។

ក្នុងឆ្នាំ២០២០នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងពង្រីកផ្សារទំនើបរបស់ខ្លួនចំនួនបីទីតាំង និង ជីប ម៉ុង Express ចំនួន១០ទីតាំងបន្ថែមទៀត៕