គ្រឿងញៀនធ្វើឲ្យអ្នក និងគ្រួសារអន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ ថ្ងៃទី០២ ខែមីនា៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន១៨នាក់
02-03-2020 17:12
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ក្នុងនោះ ករណីប្រើប្រាស់៦ករណី, ជួញដូរ៨ករណី និងឃាត់ខ្លួនជនសង្ស័យ១៨នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៦៣៨ករណី ឃាត់មនុស្ស៣,៣៤០នាក់ (ស្រី១៨៥នាក់)៕