ក្រុមការងារ និងយុវជនស្ម័គ្រចិត្តឃុំស្អាងភ្នំ ស្រុកស្អាង បន្តការសំអាតបរិស្ថាន និងផ្សព្វផ្សាយ អំពីការរស់នៅស្អាតមានអនាម័យ បញ្ចៀសពីជំងឺផ្សេងៗ
01-03-2020 11:53
(កណ្ដាល)៖ ក្រុមការងារឃុំស្អាងភ្នំ និងយុវជនស្ម័គ្រចិត្តឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលជាច្រើននាក់ បានបន្តការសំអាតបរិស្ថាន និងបន្តផ្សព្វផ្សាយ អំពីការរស់នៅ ស្អាតមានអនាម័យ ដែលបញ្ចៀសពីជំងឺផ្សេងៗ ក្នុងមូលដ្ឋាន។
ការសំអាតបរិស្ថាននេះ ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី១ ខែមិនា ឆ្នាំ២០២០ នៅភូមិកំពង់ទ្រា និងភូមិគោកអណ្តែត ស្របតាមប្រសាសន៍ណែនាំ របស់លោកពូ អ៊ាវ ចំរើន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំស្អាងភ្នំ។ ក្រុមការងារគណៈពង្រឹងថ្ងៃនេះ ដឹកនាំដោយ លោក ឡាក់ ម៉េងធី និងលោក ឆេង សំអឿន។
កិច្ចការនេះ ដើម្បីរួមចំណែកអនុវត្ត តាមទិសដៅពាក្យស្លោក «ស្អាងស្អាត» ដែលដាក់ចេញដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្អាង និងសូមបងប្អូន បញ្ឈប់ការប្រើពាក្យថា «បោះចោលសំរាមទៅ! ដើម្បីឲ្យពួកអ្នករើសសំរាមមានការងារធ្វើ»៕