Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យអាសូរ! ប្តីប្រពន្ធ១គូ ជិះម៉ូតូឌុបគ្នាត្រូវរថយន្ដ HYUNDAI រេចង្កួតបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅខេត្ដព្រៃវែង

28-02-2020 21:54

(ព្រៃវែង)៖ មានកើតករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក រវាងរថយន្ត និងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត នៅលើផ្លូវកៅស៊ូលេខ៣១១ (មូលហេតុរថយន្ត រេចង្កូតចូលស្តាំដៃ បានបុកម៉ូតូពេញទំហឹង) នៅចំណុចភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅវេលាម៉ោង១៤៖០៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់លេខ កំពង់ចាម 3A 5219 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយទុករថយន្តចោល) បើកបរពីលិចទៅកើតមកបុក និងម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កណ្តាល1R-7716។

អ្នកបើកបរម៉ូតូ ឈ្មោះ កាក់ គា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិតាម៉ា ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង (បានស្លាប់នៅកន្លែងកើតហេតុ)។ អ្នករួមដំណើរ ឈ្មោះ អ៊ាន សម្ផស្ស ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធរបស់អ្នកបើកបរម៉ូតូ (បានស្លាប់នៅកន្លែងកើតហេតុ)។

អ្នកស្លាប់ទាំងពីនាក់ សមត្ថកិច្ច កំពុងទាក់ទងទៅក្រុមគ្រួសារសព ដើម្បីប្រគល់ឲ្យយក ទៅធ្វើបុណ្យតាមប្រពៃណី។បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអ្នកបើកបររថយន្ត៕