គ្រឿងញៀនធ្វើឲ្យអ្នកអន្ដរាយ! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី២៧ ខែកុម្ភៈ៖ បង្ក្រាបបាន៣៤ករណី ឃាត់ខ្លួន៥៦នាក់
27-02-2020 18:21
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៤ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី និងករណីជួញដូរ២៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៥៣៨ករណី ឃាត់មនុស្ស៣១៤០នាក់ (ស្រី១៧២នាក់)៕