Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនធ្វើឲ្យអ្នកអន្ដរាយ! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី២៥ ខែកុម្ភៈ៖ បង្ក្រាបបាន៣០ករណី ឃាត់ខ្លួន៦២នាក់

25-02-2020 17:37

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី និងករណីជួញដូរ១៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៤៩០ករណី ឃាត់មនុស្ស៣០៦០នាក់ (ស្រី១៦៩នាក់)៕