Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋនៅខណ្ឌដង្កោ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់កាន់កាប់ប្រើប្រាស់ដីធ្លី ផ្ទះសម្បែង និងបានដាក់ពាក្យបណ្តឹងជូននគរបាលខណ្ឌដង្កោរួចហើយ

21-02-2020 06:00

(ភ្នំពេញ)៖ លោក ខៀវ ផារិត អាយុ៧៦ឆ្នាំ និងប្រពន្ធឈ្មោះ សយ ផុន អាយុ៧០ឆ្នាំ មានទីលំនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង។

លោកថា ដីមានទំហំ ៣៦២១ម៉ែត្រក្រឡា ស្ថិតនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រំប្រទល់ដីខាងជើងទល់នឹងដីភូមិ ខាងត្បូងទល់នឹងដី ហ៊ែល ស៊ីណាង ខាងកើតទល់នឹងចំណីប្រឡាយខាងលិច ទល់នឹងរីធេង។

ដូច្នេះដើម្បីការពារទ្រព្យសម្បត្តិស្របច្បាប់ ពួកគាត់បានដាក់ពាក្យប្តឹង ដើម្បីទប់ស្កាត់ជនខិលខូចណារើសបាន ហើយយកឯកសារមកធ្វើនៅក្នុងផ្លូវមិនល្អណាមួយ។

លោកបានអំពាវនាវថា បើបងប្អូនណារើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់ លោកមិនទទួលខុសត្រូវឡើយ៕