ក្រុមការងារចុះជួយខណ្ឌមានជ័យ ឧបត្ថម្ភថវិកាជិត ២ពាន់ដុល្លារ ទិញវិទ្យុទាក់ទងសម្រាប់បម្រើការងារនៅខណ្ឌមានជ័យ
29-01-2020 15:07
(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា អនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ និងស្វាមី លោក ថោង សារ៉ាត់ បាន ឧបត្ថម្ភថវិកាចំនួន ១៥០០ដុល្លារ ទិញវិទ្យុទាក់ទង ជូនប្រជាការពារ និងសមត្ថកិច្ចក្នុងមូលដ្ឋាន សម្រាប់បម្រើការងារនៅខណ្ឌមានជ័យ។ ថវិកាឧបត្ថម្ភនេះ បានប្រគល់ជូន លោក មាស សុភាព អភិបាលរងខណ្ឌមានជ័យ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃក្រុមការងារចុះជួយខណ្ឌមានជ័យ ក្នុងនោះ ក៏មាន លោកស្រី ទាវ ធីតា និងស្វាមី បានឧបត្ថម្ភជាសំភារៈការិយាល័យមួយចំនួន ទុកប្រើប្រាស់ការងារ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ សម្រាប់ប្រើប្រាស់ការងារក្រុមបណ្តាញស្រ្តីខណ្ឌ សម្រាប់ប្រើប្រាស់ការងារ នៅអាគារទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ។
គួរបញ្ជាក់ថា ជានិច្ចកាល ថ្នាក់ដឹកនាំនៃក្រុមការងារចុះជួយខណ្ឌមានជ័យ តែងតែជួយឧបត្ថម្ភជាសំភារៈការិយាល័យជាបន្តបន្ទាប់ នៅតាមទីស្នាក់ការនីមួយៗ ដែលមានការខ្វះខាត សម្រាប់ប្រើប្រាស់ការងាររបស់គណបក្ស និងការទុកដាក់ឯកសារផ្សេងៗ សម្រាប់បម្រើការងារប្រចាំថ្ងៃ៕