Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូលរួមទប់ស្គាត់ការចម្លងវីរុសកូរ៉ូណា, សាលាអន្ដរជាតិចុងអ៉ីង បណ្ដុះបណ្ដាលដល់សិស្ស គណៈគ្រប់គ្រង និងបុគ្គលិក ពីវិធានការការពារពីការឆ្លងនៃវីរុសកូរ៉ូណា

29-01-2020 08:51

(ភ្នំពេញ)៖ ដើម្បីបន្តចូលរួមទប់ស្កាត់ ការឆ្លងនៃវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតជាង១៨ប្រទេស និងពង្រឹងបន្ថែមលើការរក្សាសុវត្ថិភាពរបស់សិស្ស និងបុគ្គលិក សាលាអន្តរជាតិ ចុងអ៉ីង បានរៀបចំវគ្គបណ្តុះបណ្តាលផ្ដោតសំខាន់ពី វិធានការផ្សេងៗ វិធីការពារកុំឲ្យឆ្លងវីរុសនេះ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមការចូលរួមការសហការរវាងសាលាអន្ដរជាតិចុងអ៉ីង និងមន្ទីរសំរាកព្យាបាល និងសម្ភព សុខ ចិត្ត និងរៀបចំឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត សុខ ចិត្ត និងសហការី ដែលបានចុះណែនាំដល់សិស្ស និងបុគ្គលិកឲ្យយល់ដឹងអំពី ប្រភេទវីរុសកូរ៉ូណា និងវិធីការពារកុំឲ្យឆ្លងវីរុសនេះផងដែរ។
ក្នុងនោះលោកបានស្នើ ដល់មាតាបិតាសហការទប់ស្កាត់ ដោយអនុវត្តតាមការណែនាំនៅសាលា និងនៅផ្ទះ។

សាលាអន្ដរជាតិ ចុងអ៉ីង នឹងបន្តចាត់វិធានការ និងគោរពតាមគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលនៅកម្ពុជា ក្នុងការរក្សាការពារសិស្សានុសិស្ស និងបុគ្គលិក។

សូមជម្រាបថា សាលាអន្តរជាតិ ចុងអ៉ីង សិស្សានុសិស្សនឹងទទួលបានជំនាញ៣ធំៗគឺ៖ ចំណេះដឹង៣ភាសា (ចិន អង់គ្លេស និងខ្មែរ) ភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យា។

សម្រាប់ព័ត៌មានលម្អិតពីសាលាអន្ដរជាតិ ចុង អ៉ីង សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖
សាខាឈូកមាសពោធិ៍ចិនតុង៖ ០៧៧ ៣១ ៥០ ០០, ០១៦ ៩២ ៥០ ០០
សាខាអ៉ីអន2៖ ០៦៩ ៥៧ ៥០ ០០/ ០៨៨ ៦៥ ០៥ ០០០
សាខាក្រុងតាខ្មៅ៖ ០៧៨ ៦៥ ៥០ ០០/ ០៦៩ ៦៥ ៥០ ០០៕