Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់! មន្ត្រីយោធាវរៈព្រំដែនកម្ពុជា-ឡាវ និងកូនប្រុសអាយុបីឆ្នាំ ត្រូវរថយន្តបុកផ្ដាច់ជីវិតទាំង២នាក់ នៅក្រុងស្ទឹងត្រែង

25-01-2020 15:01

(ស្ទឹងត្រែង)៖ ពិតជាអាសូរណាស់ ! មន្ត្រីយោធាបម្រើការនៅវរៈព្រំដែនកម្ពុជា-ឡាវ និងកូនប្រុសអាយុ៣ឆ្នាំ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងទាំងពីរនាក់ ខណៈជិះម៉ូតឌុបកូនមកពីលេងផ្ទះឪពុកវិញ។

គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង នៅវេលាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចខាងលើផ្ទះ១០០ខ្នង តាមបណ្តោយផ្លូវជាតិ ៧A ស្ថិតនៅក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ជនរងគ្រោះទាំងពីរនាក់ខាងលើមានឈ្មោះ មាន ចំប៉ា អាយុ២៨ឆ្នាំ (ឪពុក) និង កូនមានឈ្មោះ វាន វីរៈ អាយុ៣ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិស្ដៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានមកលេងផ្ទះ ឪពុកនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈពេលជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវរថយន្តជិះបញ្ច្រាសទិសគ្នា បុកបណ្តាលឱ្យស្លាប់ ភ្លាមនៅកន្លែងកើតហេតុតែម្តង។ រីឯរថយន្តបង្ក ត្រូវនគរបាលចរាចរណ៍ជើងគោក យកទៅរក្សាទុក ដើម្បីចាត់វិធានការតាមច្បាប់៕