គណៈសង្ឃនាយក និងពុទ្ធិកសមាគម្ពុជរដ្ឋរៀបចំកម្មវិធីអប់រំសីលធម៌ ដល់សិស្សជាង១ពាន់នាក់
21-01-2020 10:51
(ក្រចេះ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រម្ពុជា និងពុទ្ធិកសមាគម្ពុជរដ្ឋ បានរៀបចំកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាដល់សិស្សានុសិស្សប្រមាណជាង ១,០០០នាក់ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
កម្មវិធីនេះប្រារព្ធឡើងនាថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្រោមព្រះអធិបតីភាពសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន គណៈសង្ឃនាយកនៃព្រះរាជាណាចក្រម្ពុជា ព្រះសិរីកោសល សុំ សុខា ប្រធានស្តីទីពុទ្ធិកសមាគម្ពុជរដ្ឋ រួមជាមួយព្រះមន្ត្រីសង្ឃមួយចំនួនទៀត ព្រមទាំងលោកអភិបាលខេត្តក្រចេះ។
កម្មវិធីនេះក៏ទទួលបានការឧបត្ថមទាំងស្រុងដោយលោកស្រី គាត កុលណី ឆាន់ សាផាន និងរដ្ឋបាលខេត្តក្រចេះ៕