Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងយោធពលខេមរភូមិន្ទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០

21-01-2020 09:57

(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។

ពិធីបូកសរុបលទ្ធផលប្រចាំនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អគ្គមេបញ្ជាការង ព្រមទាំងមេបញ្ជាការបណ្តាកងឯកភាព ស្ថាប័នចំណុះជាច្រើនរូបទៀត។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្ត ឆ្នាំ២០២០ នឹងត្រូវរៀបចំពិធីបិទ នៅរសៀលថ្ងៃនេះ ក្រោមវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕