ក្រសួងមហាផ្ទៃ នឹងរៀបចំប្រជុំជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធវិសោធនកម្មច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល»
13-01-2020 12:28
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការ សង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារខាន់ៗ ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការសង្គមស៊ីវិល»។ នេះតាមសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ វេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃ នៅសាលប្រជុំក្រសួងមហាផ្ទៃ៕