Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយិកាសិប្បកម្មរ៉ារី ថ្លែង​អំណរគុណ​ដល់​អតិថិជន ដែល​បាន​គាំទ្រ​ផលិតផល និង​ជូនពរ​ឆ្នាំថ្មី ឆ្នាំសាកល ២០២០

31-12-2019 16:07

(ភ្នំពេញ)៖ បើនិយាយពីនាយិកាសិប្បកម្មរ៉ារី លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ គឺមានមហាជនច្រើនណាស់ដែលស្គាល់ ព្រោះក្រៅ​ពីជាប់​ឈ្មោះ​ជា​ស្រ្ដី​រឹង​មាំ​ លោកស្រីថែមទាំងមានទឹកចិត្តស្រឡាញ់ ថែមរក្សារ​លើក​ស្ទួយ​ផលិតផល​ខ្មែរ ​​តាម​រយៈ​ការ​ស្លៀក​សម្លៀក​​ពាក់​ហូល​ផាមួង និង​​បង្កើត​សិប្បកម្មផ្ទាល់ខ្លួនទៀតផង។​ យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល ២០២០ ក្នុងនាមនាយិកាក្រុមហ៊ុន KCR លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ បានថ្លែងអំណរគុណដល់អតិថិជន ដែលបានគាំទ្រផលិតផលសិប្បកម្ម រ៉ារី ជាមួយនឹងពាក្យពេជន៍ជូនពរឆ្នាំថ្មីផងដែរ។

ក្នុងសារហ្វេសប៊ុកផ្លូវការរបស់លោកស្រី បានបង្ហោះខ្លឹមសារជូនពរយ៉ាងដូច្នេះថា «សិប្បកម្ម រ៉ារី សូមចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០។ ក្នុងនាមនាងខ្ញុំ ជានាយិកាក្រុមហ៊ុន KCR រួមមានសិប្បកម្ម រ៉ារី ទួលគោកសាឡន និងភោជនីយដ្ឋានរស្មីសាច់អាំង ព្រមទាំងបុគ្គលិកទាំងអស់ សូមបួងសួងដល់បារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ លើចក្រវាលនេះ សូមតាមថែរក្សារពុកម៉ែ មាមីង បងប្អូន និងប្រជាជនខ្មែរយើងទាំងអស់ទាំងក្នុង និងក្រៅប្រទេស សូមមានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ឈ្នះអស់មារសត្រូវ និងសូមមានសុខសុភមង្គលក្នុងក្រុមគ្រួសារ រកទទួលទានមានបាន និងជាពិសេសសូមមានតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ពេលវេលា ទោះជាទៅទីជិត ឬឆ្ងាយក៏ដោយ។ អំពើល្អមិនសាបសូន្យ»

គួរជម្រាបថា លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ត្រូវបានមហាជនជាច្រើនកោតសរសើរ ចំពោះទឹកចិត្តរបស់លោកស្រី។ ក្រៅពីបង្កើតមុខជំនួញគាំទ្រស្នាដៃកូនខ្មែរ និងបង្កើតការងារជាច្រើនដល់កូនខ្មែរហើយនោះ លោកស្រីថែមទាំងទឹកចិត្តសប្បុរសជួយជនក្រីក្រតាមទីជនបទ ដែលកំពុងខ្វះខាតផងដែរ។ ជាពិេសស គេសង្កេតឃើញថា ផលិតផលរបស់សិប្បកម្មរ៉ារី គឺកំពុងតែត្រូវបានបងប្អូនខ្មែរជាច្រើនគាំទ្រ៕