Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ភារកសិកម្ម១៩មុខ ដែលបម្រើឲ្យការងារផលិតកម្មកសិកម្ម ត្រូវបានយកទៅប្រគល់ជូនប្រជាកសិករ ១០៤គ្រួសារ នៅស្រុកជ័យសែន ខេត្តព្រះវិហារ

30-12-2019 17:45

(ព្រះវិហារ)៖ សម្ភារកសិកម្មចំនួន ១៩មុខ សម្រាប់បម្រើឲ្យការងារផលិតកម្មកសិកម្ម និងចិញ្ចឹមសត្វ ត្រូវបានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ យកទៅប្រគល់ជូនប្រជាកសិករចំនួន ៣ក្រុម ស្មើនិង ១០៤គ្រួសារ រស់នៅស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា បានថ្លែងថា ការនាំយកសម្ភារកសិកម្មមកប្រគល់ជូនប្រជាកសិករនៅពេលនេះ គឺចង់ជួយសម្រាលការខ្វះខាតរបស់ពួកគាត់ ក្នុងការងារផលិតកម្មកសិកម្ម និងចិញ្ចឹមសត្វ ពិសេសជាងនេះទៅទៀត គឺក្នុងគោលបំណងជំរុញសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ឲ្យកាន់តែប្រសើទើងថែមទៀត។

លោកបន្តថា សម្ភារទាំងនោះមាន សំណាញ់ព័ទ្ធទ្រុងមាន់ ទ្រុងបំបែកកូនមាន់ អំពូលកំដៅកូនមាន់ សំណាញ់ព័ទ្ធសួនបន្លែ កៅស៊ូគ្របរងបន្លែ ប្រពន្ធ័ដំណក់ទឹក ធុងស្តុកទឹក ម៉ូទរ័បូមទឹក ម៉ូទរ័កិនចំណីសត្វ ម៉ូទ័រ កិនបន្លែ ស្នូកដាក់ទឹកសត្វស្នូកចំណីសត្វ ត្របណ្តុះបន្លែ ម្សៅប្រេមិចផងដែរ៕