Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញអ្នកឈ្នះរង្វាន់៥០លានរៀល ពីស្រាបៀរកម្ពុជាស៊េរីថ្មីលើកដំបូង !

30-12-2019 16:28

(ភ្នំពេញ)៖ អ្នកឈ្នះរង្វាន់ស៊េរីថ្មី ពីស្រាបៀរកម្ពុជាទឹកប្រាក់ ៥០លានរៀលដំបូងគេបង្អស់ ត្រូវបានរកឃើញហើយ មុនថ្ងៃឆ្លងឆ្នាំមកដល់ គឺអ្នករស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអ្នកឈ្នះរូបនេះមានឈ្មោះ បឿក ហឿយ ជាបុគ្គលិកក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ នៅរោងចក្រ Alpha ។

លោក បឿក ហឿយ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមិននឹកស្មានដល់ហើយក៏មិនបានខ្វល់ពីរង្វាន់ធំអីដែរ ព្រោះគាស់ឃើញតែរង្វាន់១កំប៉ុងរាប់ភ្លេច ពីស្រាបៀរកម្ពុជា ប៉ុន្តែលើកនេះខុសពីសព្វដង ហើយខ្ញុំសឹងតែមិនជឿភ្នែករបស់ខ្ញុំដែរ តែវាជាលេខ៥០លានរៀលពិតមែននៅលើក្រវិលកំប៉ុងតែម្តង»

លោកបន្តទៀតថា «នេះពិតជាសំណាងធំបំផុតក្នុងជីវិតខ្ញុំ ហើយជាទ្រព្យនាំសំណាងសម្រាប់ឆ្នាំថ្មី ដែលនឹងចូលមកដល់ឆាប់ៗនេះហើយមើលទៅ»

លោកក៏បានប្រាប់ដែរថាទឹកប្រាក់ ៥០លាននេះ លោកនឹងយកទៅទិញ ខ្សែក ខ្សែដៃ និងចិញ្ចៀនជាកាដូឱ្យកូនប្រុសតែមួយគត់ របស់លោកហើយកាដូទូរសព្ទដៃថ្មីមួយ ដល់ប្រពន្ធរបស់លោកផងដែរ នៅសល់ប៉ុន្មាននឹងយកទៅទិញដីទុកធ្វើស្រែ នៅស្រុកកំណើតរបស់ប្រពន្ធឯខេត្តព្រៃវែង គ្រាន់បានអង្ករហូបពេលវ័យជ្រេបន្តិចទៅ។

លោក ម៉ៃឃើល សុវណ្ណ តំណាងផលិតផលស្រាបៀរកម្ពុជា ក៏បានឆ្លៀតថ្លែងអំណរគុណដល់លោក បឿក ហឿយ ដែលតែងតែប្រើប្រាស់ស្រាបៀរកម្ពុជាកន្លងមក ហើយលោកក៏បានរំឮកដល់អ្នកទៅដើរលេងឆ្លងឆ្នាំ២០១៩ ចូលឆ្នាំ២០២០ សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងឱ្យសោះ ព្រោះរង្វាន់ធំតូចជាច្រើនបានបញ្ចេញទៅលើទីផ្សារទូទាំងប្រទេស ដើម្បីអបអរសាទឆ្នាំថ្មីជាមួយអតិថិជន ដែលនិយមពិសាស្រាបៀរកម្ពុជា៕

ពិសាដោយការទទួលខុសត្រូវ!